Kabrita Cambodia

តើអ្នកដឹងទេ ទឹកដោះពពែ Kabrita ជាប្រភេទទឹកដោះA2?

ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើទឹកដោះប្រូតេអ៊ីន A1 និង A2។ តើប្រូតេអ៊ីន A1 និង A2 គឺជាអ្វី? ដើម្បីងាយយល់ យើងចាំបាច់ត្រូវស្វែងយល់ឲ្យស៊ីជំរៅ។ ទឹកដោះ ផ្សំឡើងពីម៉ាក្រូសារធាតុដូចជាខ្លាញ់ កាបូអ៊ីដ្រាត និងប្រូតេអ៊ីន រួមទាំងមីក្រូសារធាតុផ្សេងទៀត។ ក្នុងនោះមានប្រូតេអ៊ីន២ប្រភេទជាចំបង គឺប្រូតេអ៊ីន Whey និងប្រូតេអ៊ីន Casein។ ប្រូតេអ៊ីនដែលច្រើនជាងគេក្នុងទឹកដោះគឺប្រូតេអ៊ីន A1 និង A2 Casein។ ជាទូទៅ ទឹកដោះគោគឺផ្សំឡើងពីប្រូតេអ៊ីន A1 និង A2 Casein ហើយត្រូវបានចាត់ទុកជា “ទឹកដោះ A1” ចំណែកឯទឹកដោះពពែមានប្រូតេអ៊ីន A2 Casein តែមួយមុខប៉ុណ្ណោះ ហើយត្រូវបានចាត់ទុកជា “ទឹកដោះ A2”។

បញ្ហាមួយចំនួនរបស់ប្រូតេអ៊ីន A1

តាមរយៈការស្រាវជ្រាវថ្មីៗមួយចំនួនបានឲ្យដឹងថា “ទឹកដោះ A1” ដែលមានក្នុងទឹកដោះគោអាចបណ្តាលឲ្យមានបញ្ហាប្រពន្ធ័រំលាយអាហារដូចជាទល់លាមក ហើមពោះ ពិបាករំលាយអាហារ និងរលាកពោះវៀនដែលកើតឡើងចំពោះមនុស្សពេញវ័យខ្លះ និងទារកខ្លះផងដែរ។

“ទឹកដោះ A1” អាចជាចំណែកនៃបញ្ហាប្រពន្ធ័រំលាយអាហារ ព្រោះពេលដែលប្រព័ន្ធរំលាយអាហារបំបែក “ទឹកដោះ A1” វាបញ្ចេញនូវប្រូតេអ៊ីន casomorphin peptide ដែលត្រូវបានគេស្គាល់ថា BCM-7 ។ BCM-7 ត្រូវបានរកឃើញថាមានអន្តរកម្មជាមួយប្រូតេអ៊ីននៅក្នុងពោះវៀនធ្វើអោយការឆ្លងកាត់ក្រពះពោះវៀនយឺត។ ពេលវេលាឆ្លងកាត់យូរអាចធ្វើឱ្យមានការកើនឡើងនូវជាតិកាបូអ៊ីដ្រាតខ្សែសង្វាក់ខ្លីក្នុងពោះវៀនបង្កឱ្យមានឧស្ម័ន ហើមពោះ និងមិនស្រួល។

បញ្ហាមួយចំនួនរបស់ប្រូតេអ៊ីន A1

អត្ថប្រយោជន៍នៃប្រូតេអ៊ីន A2

ប្រូតេអ៊ីន A2 គឺងាយស្រួលរំលាយដែលមិនងាយបង្ករបញ្ហាដូចជា ទល់លាមក ហើមពោះ ពិបាករំលាយអាហារ និងរលាកពោះវៀន។

ទឹកដោះពពែ Kabrita មានប្រូតេអ៊ីន A2 តែមួយមុខប៉ុណ្ណោះ។

ជជែកជាមួយអ្នកជំនាញអាហាររូបត្ថម្ភ

អត្ថប្រយោជន៍នៃប្រូតេអ៊ីន A2

[2] Pensabene, L., Salvatore, S., D'Auria, E., Parisi, F., Concolino, D., Borrelli, O., Thapar, N., Staiano, A., Vandenplas, Y., & Saps, M. (2018). Cow's Milk Protein Allergy in Infancy: A Risk Factor for Functional Gastrointestinal Disorders in Children?. Nutrients, 10(11), 1716. https://doi.org/10.3390/nu10111716[3] Kamiński, S., Cieslińska, A., & Kostyra, E. (2007). Polymorphism of bovine beta-casein and its potential effect on human health. Journal of applied genetics, 48(3), 189–198. https://doi.org/10.1007/BF03195213[4] Defilippi, C., Gomez, E., Charlin, V., & Silva, C. (1995). Inhibition of small intestinal motility by casein: a role of beta casomorphins?. Nutrition (Burbank, Los Angeles County, Calif.), 11(6), 751–754.[5] Defilippi, C., Gomez, E., Charlin, V., & Silva, C. (1995). Inhibition of small intestinal motility by casein: a role of beta casomorphins?. Nutrition (Burbank, Los Angeles County, Calif.), 11(6), 751–754.[6] Brooke-Taylor, S., Dwyer, K., Woodford, K., & Kost, N. (2017). Systematic Review of the Gastrointestinal Effects of A1 Compared with A2 β-Casein. Advances in nutrition (Bethesda, Md.), 8(5), 739–748. https://doi.org/10.3945/an.116.013953