អ្វីដែលឪពុកម្តាយគួរដឹងអំពីសុវត្ថិភាពនៃរូបមន្តទឹកដោះពពែ៖ ការពិនិត្យឱ្យកាន់តែច្បាស់អំពី Kabrita

ការជ្រើសរើសរូបមន្តត្រឹមត្រូវសម្រាប់កូនរបស់អ្នក គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយដែលអ្នកនឹងធ្វើក្នុងនាមជាឪពុកម្តាយ។ ជាធម្មតា សំណួរជុំវិញសុវត្ថិភាព ការធ្វើតេស្ត និងគ្រឿងផ្សំ គឺជារឿងសំខាន់បំផុត ជាពិសេសជាមួយនឹងជម្រើសជាច្រើននៅលើទីផ្សារ។
ជាមួយ Kabrita យើងជឿជាក់ថា ឪពុកម្តាយគ្រប់រូបសមនឹងទទួលបានភាពច្បាស់លាស់ និងទំនុកចិត្តពេញលេញ នៅពេលនិយាយអំពីអាហារូបត្ថម្ភរបស់កូនរបស់ពួកគេ។ នោះហើយជាមូលហេតុដែលយើងតែងតែប្តេជ្ញាចិត្តចំពោះតម្លាភាព គុណភាព និងស្តង់ដារសុវត្ថិភាពខ្ពស់បំផុត។
នៅក្នុងអត្ថបទនេះ យើងនឹងណែនាំអ្នកអំពីរបៀបដែល Kabrita ធានាសុវត្ថិភាពគ្រប់ជំហានចាប់ពីកសិដ្ឋានរហូតដល់រូបមន្តទឹកដោះពពែម្សៅ ដើម្បីឱ្យអ្នកអាចមានអារម្មណ៍ជឿជាក់លើរាល់ព័ត៌មាន។
ការយល់ដឹងអំពីសុវត្ថិភាពរូបមន្ត និងមូលហេតុដែលវាសំខាន់
ម្សៅទឹកដោះគោសម្រាប់ទារក គឺជាប្រភេទអាហារមួយក្នុងចំណោមប្រភេទអាហារដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក។ ទារកមានប្រព័ន្ធអាហារដែលងាយប្រតិកម្ម ហើយសូម្បីតែគ្រឿងផ្សំតិចតួចក៏ត្រូវការគ្រប់គ្រងដោយប្រុងប្រយ័ត្នផងដែរ។
សុវត្ថិភាពនៅក្នុងទឹកដោះពពែម្សៅ មិនត្រឹមតែជាអ្វីដែលមាននៅក្នុងផលិតផលនោះទេ ប៉ុន្តែក៏ជាអ្វីដែលនៅក្រៅផលិតផលផងដែរ នោះរួមមាន៖
- គ្មានកម្រិតលោហធាតុធ្ងន់ដែលបង្កគ្រោះថ្នាក់
- គ្មានថ្នាំអង់ទីប៊ីយោទិក ឬអរម៉ូន
- គ្មានសារធាតុបន្ថែមដែលមិនចាំបាច់
- ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅគ្រប់ដំណាក់កាលនៃការផលិត
Kabrita យកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវទាំងនេះយ៉ាងម៉ត់ចត់ ហើយបានបង្កើតនូវរូបមន្តទឹកដោះពពែម្សៅដែលមានគុណភាពខ្ពស់ ជាទីទុកចិត្ត។
តើ Kabrita ធ្វើតេស្តអ្វីខ្លះ?
រូបមន្តទឹកដោះពពែម្សៅ Kabrita ត្រូវបានធ្វើតេស្តទៅលើ៖
- លោហធាតុធ្ងន់ (ដូចជាសំណ អាសេនិច កាដមីញ៉ូម បារតជាដើម)
- សុវត្ថិភាពអតិសុខុមជីវសាស្រ្ត (បាក់តេរី)
- ភាពត្រឹមត្រូវនៃអាហារូបត្ថម្ភ (អោយត្រូវនឹងអ្វីដែលមាននៅលើស្លាកកំប៉ុង)
- សំណល់ថ្នាំសម្លាប់សត្វល្អិត
- ភាពបរិសុទ្ធ និងគុណភាពនៅរាល់ផលិតកម្មនីមួយៗ
ការធ្វើតេស្តទាំងអស់ត្រូវបានធ្វើឡើងទាំងផ្ទៃក្នុង និងតាមរយៈមន្ទីរពិសោធន៍ភាគីទីបីឯករាជ្យ ដោយប្រើវិធីសាស្រ្តទំនើប ហើយលទ្ធផលគឺ Kabrita សុទ្ធតែមានកម្រិតទាបជាងដែនកំណត់សុវត្ថិភាពសកលដែលកំណត់ដោយ EUSA, FDA។
សុវត្ថិភាពជាចំបង
បន្ថែមពីលើការបំពេញតាមស្តង់ដារអន្តរជាតិ រូបមន្តទឹកដោះពពែម្សៅរបស់ Kabrita ត្រូវបានអនុម័តដោយ៖

យើងដឹងថាការអនុម័តក្នុងតំបន់មានសារៈសំខាន់ណាស់ ហើយយើងបានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីធានាថា Kabrita បានបំពេញតាមស្តង់ដារអន្តរជាតិ និងហូឡង់បានខ្ពស់បំផុត។
អ្វីដែលធ្វើឱ្យទឹកដោះពពែខុសប្លែកពីគេ (និងមូលហេតុដែលវាសំខាន់)
Kabrita ត្រូវបានផលិតឡើងដោយផ្អែកលើទឹកដោះពពែ ដែលមានអត្ថប្រយោជន៍ពីធម្មជាតិមួយចំនួនដែលឪពុកម្តាយចូលចិត្ត៖
- ងាយស្រួលរំលាយជាងមុនដោយសារតែម៉ូលេគុលខ្លាញ់ និងប្រូតេអ៊ីនតូចៗ
- មានផ្ទុកប្រូតេអ៊ីន A2 ពីធម្មជាតិដែលទន់ភ្លន់ ល្អសម្រាប់ពោះកុមារតូចៗ
- ល្អសម្រាប់កុមារមួយចំនួនដែលងាយប្រតិកម្មនឹងទឹកដោះគោ
- រសជាតិស្រាល ដោយមិនបន្ថែមជាតិស្ករ ឬរសជាតិសិប្បនិម្មិត
ទាំងអស់នេះហើយ ដែលធ្វើឲ្យទឹកដោះពពែម្សៅ Kabrita ផ្តល់នូវអាហារូបត្ថម្ភពេញលេញ និងត្រូវបានរចនាឡើងសម្រាប់ទារកដែលកំពុងលូតលាស់។
តម្លាភាពគឺជាការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើង
យើងមិនត្រឹមតែនិយាយអំពីសុវត្ថិភាពប៉ុណ្ណោះទេ យើងក៏អនុវត្តទៅតាមលក្ខណៈស្តង់ដារ ដែលដំណាក់កាលនៃការផលិត Kabrita ឆ្លងកាត់៖
- ការត្រួតពិនិត្យគុណភាពជាង 90ដង
- ការផ្ទៀងផ្ទាត់ពីមន្ទីរពិសោធន៍ឯករាជ្យ
- ការផ្គត់ផ្គង់យ៉ាងតឹងរ៉ឹងពីកសិដ្ឋានគ្រួសារក្នុងប្រទេសហូឡង់
- ការផលិតនៅក្នុងរោងចក្រប្រទេសហូឡង់
ពីព្រោះយើងជឿជាក់ថាឪពុកម្តាយគ្រប់រូប សុទ្ធតែចង់បានផលិតផលដែលមានសុវត្ថិភាពខ្ពស់សម្រាប់កូនរបស់ពួកគេ។
ទំនុកចិត្តគួរតែមានរាល់ពេលទទួលទាន
Kabrita មើលឃើញថាសុវត្ថិភាពមិនត្រឹមតែជាតម្រូវការ ប៉ុន្តែជាការសន្យា។ ចាប់ពីវិញ្ញាបនបត្រអន្តរជាតិ រហូតដល់ការអនុម័តក្នុងស្រុក អត្ថប្រយោជន៍ធម្មជាតិនៃទឹកដោះពពែ រហូតដល់ការធ្វើតេស្តមន្ទីរពិសោធន៍យ៉ាងម៉ត់ចត់ យើងនៅទីនេះដើម្បីធានាថា ជម្រើសរបស់អ្នកគឺជាជម្រើសដែលមានសុវត្ថិភាពពេលលេញ។
វិញ្ញាបនបត្រទទួលស្គាល់ពីគ្រឿងផ្សំនៅសហរដ្ឋអាមេរិក
Purity Award
បានធ្វើតេស្តរកលោហធាតុធ្ងន់ជាង ៤០០ មុខ សារធាតុផ្លាស្ទិច ជាតិពុលបរិស្ថាន និងសារធាតុចម្លងរោគផ្សេងៗទៀត
Certified Pesticide Free
បានធ្វើតេស្តរកថ្នាំសម្លាប់សត្វល្អិតដែលប្រើជាទូទៅបំផុតជាង 300 មុខ រួមទាំងគ្លីហ្វូសេតផងដែរ
First 1,000 Day Promise
បានបញ្ជាក់ថាជាអាហារូបត្ថម្ភដ៏ល្អបំផុតសម្រាប់ទារក និងកុមារ
នៅមានចម្ងល់មែនទេ?
សូមទាក់ទងក្រុមការងាររបស់យើងតាមរយៈ Messenger ឬចូលទៅកាន់ទំព័រ សំនួរ-ចម្លើយ របស់យើង។