Kabrita Cambodia ហេតុអ្វីទឹកដោះពពែ | Kabrita កម្ពុជា
ហេតុអ្វីទឹកដោះពពែ

លក្ខណៈធម្មជាតិនៃទឹកដោះពពែ

អត្ថប្រយោជន៍ទឹកដោះពពែ និងទឹកដោះគោ

ទឹកដោះពពែតែងតែត្រូវបានទទួលស្គាល់ថាងាយស្រួលរំលាយតាមលក្ខណៈធម្មជាតិ។ Kabrita បានទាញយកអត្ថប្រយោជន៍នៃទឹកដោះពពែចូលទៅក្នុងរូបមន្តអាហារទឹកដោះពពែរបស់យើងដែលត្រូវបានរចនាឡើងសម្រាប់ទារកនិងកុមារតូចៗ។

ទឹកដោះគោនិងទឹកដោះពពែមានភាពខុសគ្នាសំខាន់ៗមួយចំនួន។ តើទឹកដោះពពែពិតជាអស្ចារ្យមែនទេ? យើងគិតអញ្ចឹង!

ស្វែងយល់ពីហេតុផលដែលទឹកដោះពពែល្អជាង

ប្រូតេអ៊ីនងាយរំលាយ ប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់ការលូតលាស់របស់ទារក ជាបណ្តុំនៃសាច់ដុំ ជាលិកា និងសរីរាង្គ។ បើប្រៀបធៀបទៅនឹងទឹកដោះគោ ប្រូតេអ៊ីនទឹកដោះពពែមានលក្ខណៈតូចជាងនិងទន់ជាង ហើយជូយបង្កើតស្រទាប់ទន់ក្នុងក្រពះដែលនាំឱ្យមានការរំលាយបានរហ័សនិងងាយស្រួល។
ខ្លាញ់ល្អ ខ្លាញ់ដែលមាននៅក្នុងទឹកដោះពពែក៏ងាយរំលាយតាមលក្ខណៈធម្មជាតិផងដែរ។ វាតូចជាង
ខ្លាញ់នៅក្នុងទឹកដោះគោហើយសំបូរទៅដោយអាស៊ីតខ្លាញ់ចង្វាក់ខ្លីនិងមធ្យម ងាយនឹងត្រូវបា
នបំបែកក្នុងប្រព័ន្ធរំលាយអាហារ។
ប្រ៊ីបាយអូទិច Oligosaccharides ចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀនដែលជួយដល់ប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ ទឹកដោះពពែពីធម្មជាតិមានផ្ទុក Prebiotic, Oligosaccharides 6 ដងច្រើនជាងទឹកដោះគោ។
មានរូបត្ថម្ភច្រើនពីធម្មជាតិ ទឹកដោះពពែសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។ បើប្រៀបធៀបទៅនឹងទឹកដោះគោ
វាថែមទាំងមានផ្ទុកនូវជីវចំរុះរ៉ែដែលមានគុណភាពខ្ពស់។

ការជ្រើសរើសរូបមន្តទឹកដោះពពែ Kabrita

ទឹកដោះពពែងាយរំលាយតាមលក្ខណៈធម្មជាតិជាមួយនឹងប្រូតេអ៊ីនដ៏ល្អសម្រាប់ទារក។ ដូចគ្នានឹងទឹកដោះគោដែរ ទឹកដោះពពែក៏ត្រូវការកែសម្រួល និងបន្ថែមជីវជាតិដើម្បីបំពេញតំរូវការអាហារូបត្ថម្ភជាក់លាក់សម្រាប់ក្មេងតូចៗ។

Kabrita យើងស្រាវជ្រាវ និង អភិវឌ្ឍរូបមន្តអាហាររូបត្ថម្ភ Kabrita យ៉ាងផ្ចិតផ្ចង់ និងប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ non-GMO ដោយបង្កើតរូបមន្តដែលមានសុវត្ថិភាពជាមួយនឹងរសជាតិស្រាលងាយស្រួលទទួលទាន។

ពីកសិដ្ឋានរហូតដល់គ្រួសាររបស់អ្នក
ពីកសិដ្ឋានរហូតដល់គ្រួសាររបស់អ្នក

យើងគ្រប់គ្រងដំណើរការផលិតទាំងមូល រួមទាំងខ្សែសង្វាក់ពីកសិដ្ឋានដែលគ្រប់គ្រងដោយស្តង់ដា Passionate Family Farms របស់យើងរហូតដល់គ្រួសារដែលប្រើប្រាស់ទឹកដោះពពែម្សៅ Kabrita។ ទាំងអស់នេះដោយសារតែយើងយកចិត្តទុកដាក់ចំពោះកូនរបស់អ្នក ហើយធានានូវគុណភាពខ្ពស់នៅគ្រប់ដំណាក់កាល។

បទពិសោធន៍ជាង 75 ឆ្នាំ
បទពិសោធន៍ជាង 75 ឆ្នាំ

ជាមួយបទពិសោធន៍ជាង 75 ឆ្នាំក្នុងការអភិវឌ្ឍន៍រូបមន្តទឹកដោះពពែម្សៅសម្រាប់ទារក Kabrita គឺជាអ្នកនាំមុខផ្នែកអាហាររូបត្ថម្ភដែលមានមូលដ្ឋានលើទឹកដោះពពែ។ ក្រុម R&D របស់យើងជំរុញការច្នៃប្រឌិត និងឧត្តមភាពក្នុងការអភិវឌ្ឍន៍រូបមន្តទឹកដោះពពែម្សៅ ដោយបន្តកែលម្អផលិតផលរបស់យើងឱ្យស្របតាមស្តង់ដារខ្ពស់។ ការប្ដេជ្ញាចិត្តនេះបានធ្វើឱ្យមានរូបមន្តកម្រិតខ្ពស់ដែលឈ្នះពានរង្វាន់* ហើយត្រូវបានគេទទួលស្គាល់សម្រាប់រសជាតិទឹកដោះពពែពីធម្មជាតិ ជាមួយការរួមបញ្ចូលនូវសារធាតុផ្សំមានតម្លៃកម្រឹតខ្ពស់ រូបមន្តទំនើបចុងក្រោយបង្អស់ ដើម្បីផ្តល់នូវផាសុកភាព និងការថែទាំកូនរបស់អ្នក។

គុណភាពស្តង់ដារ​ QualiGoat
គុណភាពស្តង់ដារ​ QualiGoat

តម្រូវការគុណភាពរបស់ហូឡង់សម្រាប់ទឹកដោះពពែគឺខ្ពស់ជាងការកំណត់ដោយសហភាពអឺរ៉ុប។ យើងធានាគុណភាពនៃទឹកដោះពពែរបស់យើងតាមវិធីជាច្រើន។ អ្នកចិញ្ចឹមពពែទាំងអស់របស់យើងគឺជាផ្នែកមួយនៃ QualiGoat ដែលជាប្រព័ន្ធគុណភាពជាតិសម្រាប់ការចិញ្ចឹមពពែ ហើយកសិករទាំងអស់បំពេញតាមស្តង់ដារដ៏តឹងរឹងរបស់យើងផ្ទាល់។

ការត្រួតពិនិត្យគុណភាពជាង 90 ចំណុច
ការត្រួតពិនិត្យគុណភាពជាង 90 ចំណុច

ការផលិតរូបមន្តទឹកដោះពពែម្សៅ Kabrita ឆ្លងកាត់ការត្រួតពិនិត្យជាច្រើនដោយអ្នកជំនាញ និងមន្ទីរពិសោធន៍ឯករាជ្យ។ ជាមួយនឹងការត្រួតពិនិត្យគុណភាពជាង 90 ចំណុច ប្រព័ន្ធត្រួតពិនិត្យរបស់យើងលើសពីស្តង់ដារអឺរ៉ុប និងអន្តរជាតិ។ ផលិតផលចាកចេញពីរោងចក្របន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យដាច់ដោយឡែក និងការត្រួតពិនិត្យចុងក្រោយ ធានានូវស្តង់ដារខ្ពស់សម្រាប់គុណភាព ដែលអ្នកអាចជឿទុកចិត្តបាន។

រូបមន្តសុវត្ថិភាពដែលអ្នកអាចទុកចិត្តបាន
រូបមន្តសុវត្ថិភាពដែលអ្នកអាចទុកចិត្តបាន

Kabrita គឺជាម៉ាកយីហោសកល ហើយរូបមន្តរបស់យើងបំពេញតាមបទប្បញ្ញត្តិដ៏តឹងរឹងដែលកំណត់ដោយ គណៈកម្មការអឺរ៉ុប ព្រមទាំងជារូបមន្តទឹកដោះពពែតែមួយគត់ពីអឺរ៉ុប ដែលបំពេញតម្រូវការអាហារូបត្ថម្ភទាំងអស់របស់ រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។

ទន់ល្អងាយរំលាយក្នុងក្រពះ
ទន់ល្អងាយរំលាយក្នុងក្រពះ

ជាមួយនឹងសារធាតុ casein ដែលស្រដៀងទៅនឹងទឹកដោះម្តាយ និងការរំលាយអាហារល្អប្រសើរជាងទឹកដោះគោ រូបមន្តទឹកដោះពពែ Kabrita ងាយរំលាយតាមបែបធម្មជាតិនិងទន់ល្អក្នុងក្រពះ។

រូបមន្តទឹកដោះពពែ Kabrita អាចជាដំណោះស្រាយសម្រាប់កុមារដែលមានរោគសញ្ញាទាក់ទងទៅនឹងភាពរំញោចទឹកដោះគោ (Cow milk sensitivity)

ប្រតិកម្មទឹកដោះគោអាចមានរោគសញ្ញា ស្រាលទៅមធ្យមដែលទាក់ទងនឹងទឹកដោះគោដូចជា

ហើមពោះ, រាគរូស,<br />
ការទល់លាមក
ហើមពោះ, រាគរូស,
ការទល់លាមក
ជម្ងឺស្បែក
ជម្ងឺស្បែក
ឈឺទ្រូង
ឈឺទ្រូង
ឈឺត្រចៀកជារឿយៗ
ឈឺត្រចៀកជារឿយៗ
ការច្រាលភើ
ការច្រាលភើ
ហៀរសំបោរជារើយៗ
ហៀរសំបោរជារើយៗ

ប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះពពែបង្កើតនូវកំណកទន់ៗនៅក្នុងក្រពះ ហើយត្រូវបានរំលាយយ៉ាងលឿនប្រហាក់ប្រហែលទឹកដោះម្តាយ។ រូបមន្តទឹកដោះពពែ Kabrita ងាយស្រួលរំលាយនិងទន់ក្នុងក្រពះ។

ឪពុកម្តាយប្រាប់យើងថារូបមន្តទឹកដោះពពែ Kabrita គឺជាដំណោះស្រាយសម្រាប់កូនតូចៗរបស់ពួកគេដែលមានរោគសញ្ញាទាក់ទងនឹងភាពរំញោចទឹកដោះគោ (Cow milk sensitivity)

កំណក<br />
ទឹកដោះពពែ
កំណក
ទឹកដោះពពែ
កំណក<br />
ទឹកដោះគោ
កំណក
ទឹកដោះគោ

ចុះចំពោះប្រតិកម្ម Lactose និងប្រូតេអ៊ីនទឹកដោះគោ?

ប្រតិកម្ម Lactose

ជារឿយៗ Lactose ត្រូវចាត់ទុកជាបញ្ហាក្រពះរបស់ទារកប៉ុន្តែវាជាប្រភពកាបូអ៊ីដ្រាតសំខាន់នៅក្នុងទឹកដោះម្តាយ។ Lactose មានលក្ខណៈដូចគ្នា មិនថាប្រភព (ទឹកដោះម្តាយ ទឹកដោះគោ ឬទឹកដោះពពែ)។ យោងតាមបណ្ឌិតសភាពេទ្យកុមារអាមេរិច ប្រតិកម្ម Lactose គឺកម្រសម្រាប់កុមារអាយុក្រោម ២-៣ឆ្នាំ។ ប្រតិកម្ម Lactose គួរត្រូវបានធ្វើរោគវិនិច័្ឆយដោយអ្នកជំនាញថែទាំសុខភាព។ រូបមន្តទឹកដោះពពែ Kabrita មិនសមស្របសម្រាប់កុមារដែលមានជម្ងឺ galactosemia និង/ឬអាឡាក់ហ្ស៊ី Lactose ពីកំណើតទេ។

អាការៈទូទៅឬទេ? ការណែនាំ
ប្រតិកម្ម Lactose កម្រចំពោះក្រោមអាយុ២-៣ឆ្នាំ ការជៀសវាង lactose។ ប្រើរូបមន្តមិនមានជាតិ lactose

អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ

អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរ និងប៉ះពាល់ ២-៣% ដល់កុមារអាយុក្រោម១ឆ្នាំ។ រោគសញ្ញាអាចនឹងកើតមានភ្លាមៗឬយឺត វាអាចរាប់បញ្ចូលទាំងរោគសញ្ញាកម្រិតមធ្យមនិងធ្ងន់ធ្ងរ ដូចជាហៀរសំបោរ ក្អួត ពិបាកដកដង្ហើម និងមានឈាមក្នុងលាមក។ អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោគួរតែត្រូវបានវាយតម្លៃ និងធ្វើរោគវិនិច្ឆ័យដោយអ្នកជំនាញថែទាំសុខភាព។ រូបមន្តទឹកដោះពពែ Kabrita មិនសមស្របសម្រាប់កុមារដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានអាឡាក់ស្ស៊ីទៅនឹងប្រូតេអ៊ីនទឹកដោះគោទេ។

អាការៈទូទៅឬទេ? ការណែនាំ
អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ ២-៣% អាយុក្រោម១ឆ្នាំ ការជៀសវាងប្រូតេអ៊ីនទឹកដោះគោនិងពពែ
ប្រើ រូបមន្តពិសេស hydrolyzed/hypoallergenic
3128161222@ddf
  • 1. He T, Woudstra F, Panzer F, Haandrikman A, Verkade HJ, van Lee L. Goat milk based infant formula in newborns: A double-blind randomized controlled trial on growth and safety.J Pediatr Gastroenterol Nutr. 2022;75(2):215-220.