តើអាហារូបត្ថម្ភរបស់បុត្រធីតារបស់អ្នក មានសុវត្ថិភាពកម្រិតណា?
ការជ្រើសរើសម្សៅទឹកដោះដែលត្រឹមត្រូវ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយដែលអ្នកត្រូវធ្វើ ហើយយើងយល់ថាវាមានសម្ពាធខ្លាំងណាស់សម្រាប់អ្នក។ អ្នកតែងតែបារម្ភថា តើគ្រឿងផ្សំទាំងនោះមានប្រភពមកពីណា? ត្រូវបានផលិតឡើងដោយរបៀបណា? ហើយតើបទដ្ឋានខ្ពស់ៗដែលបានសន្យានៅលើស្លាកសញ្ញា ត្រូវបានអនុវត្តជាក់ស្តែងក្នុងពេលផលិតដែរឬទេ? វាជារឿងធម្មតាទេដែលអ្នកចង់ការពារ និងទាមទារនូវតម្លាភាពដាច់ខាត ចំពោះសុខភាព និងសុវត្ថិភាពរបស់កូនៗ។
ការគ្រប់គ្រងទាំងស្រុង ដើម្បីភាពជឿជាក់ និងទំនុកចិត្ត
ជាមួយ Kabrita យើងមិនត្រឹមតែផលិតម្សៅទឹកដោះពពែប៉ុណ្ណោះទេ ប៉ុន្តែយើងគ្រប់គ្រងរាល់ដំណើរផ្លាស់ទីនៃទឹកដោះពពែរបស់យើង។ តាមរយៈការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ដោយផ្ទាល់ ចាប់ពី “កសិដ្ឋានពពែ រហូតដល់ដបទឹកដោះពពែ” យើងធានាថារាល់ស្លាបព្រានៃម្សៅទឹកដោះពពែ គឺស្របតាមបទដ្ឋានអឺរ៉ុបខ្ពស់បំផុតនៃភាពសុទ្ធ និងឧត្តមភាព។
សំនួរ-ចម្លើយ
Kabrita ត្រូវបានផលិតនៅប្រទេសហូឡង់ ក្រោមបទបញ្ញត្តិដ៏តឹងរ៉ឹងបំផុតរបស់អឺរ៉ុប។ យើងធ្វើការត្រួតពិនិត្យគុណភាពជាង 90 ដងក្នុងអំឡុងពេលផលិតកម្ម និងប្រើប្រាស់វិញ្ញាបនបត្រ “Qualigoat” ដើម្បីធានាបាននូវបទដ្ឋានអនាម័យ និងសុវត្ថិភាពខ្ពស់បំផុតចាប់ពីចំណុចចាប់ផ្តើម។
ប្រទេសហូឡង់មានបទពិសោធន៍ផ្នែកផលិតផលទឹកដោះជាង ១០០ ឆ្នាំ។ កេរ្តិ៍ឈ្មោះនៃផលិតផលហូឡង់ មានន័យថាកូនរបស់អ្នកនឹងទទួលបានអាហារូបត្ថម្ភកម្រិតខ្ពស់ ដែលផលិតដោយកសិករដែលអនុវត្តតាមពិធីសារលំដាប់ពិភពលោក ទាំងការថែទាំបរិស្ថាន និងសត្វ។
ពិតណាស់! ខុសពីម៉ាកដទៃទៀតដែលទិញទឹកដោះពីប្រភពខាងក្រៅ Kabrita គ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូល។ ការគ្រប់គ្រងចាប់ពី “ពពែ រហូតដល់ដប” នេះ មានន័យថាយើងមើលខុសត្រូវតាំងពីចំណីរបស់ពពែ រហូតដល់ការវេចខ្ចប់ចុងក្រោយ ដើម្បីធានាបាននូវផលិតផលដែលសុទ្ធល្អ និងអាចទុកចិត្តបានបំផុត។
Kabrita ងាយស្រួលរំលាយ
ទទួលបានទំនុកចិត្តដែលកើតចេញពីបទពិសោធន៍ទឹកដោះហូឡង់ជាង ១០០ ឆ្នាំ និងដំណើរការផលិតដែលហ្មត់ចត់បំផុត។