សំណួរដែលសួរញឹកញាប់
ក្រុមហ៊ុន Ausnutria ជាម្ចាស់ខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញលើម៉ាក Kabrita និង ជ្រើសរើសដៃគូគ្រឿងផ្សំ យ៉ាងយកចិត្តទុកដាក់ មានស្តង់ដារគុណភាព និង សុវត្ថភាពយ៉ាងតឹងរ៉ឹង ជាមួយវិញ្ញាបនបត្រ Purity Award ពី Clean Label Project។
ភាពជាម្ចាស់ខ្សែសង្វាក់ផ្គត់ផ្គង់ជួយឱ្យ ក្រុមហ៊ុនអាចមើលឃើញ និង គ្រប់គ្រងកាន់តែច្បាស់ទាំងប្រភពគ្រឿងផ្សំ ផលិតកម្ម និងការត្រួតពិនិត្យគុណភាព សុវត្ថភាព។ វាក៏ជួយដល់ភាពស៊ីសង្វាក់គ្នា ការតាមដាន និងការត្រួតពិនិត្យកាន់តែរឹងមាំនៅគ្រប់ដំណាក់កាលទាំងអស់ពីស្មៅរហូតដល់ផលិតផលសម្រេចចុងក្រោយ។
វាផ្តល់នូវការធានាបន្ថែមថាភាពបរិសុទ្ធ ការត្រួតពិនិត្យគុណភាព សុវត្ថភាព និងការស្វែងរកប្រភពគ្រឿងផ្សំដោយប្រុងប្រយ័ត្ន ហើយទាំងនេះកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅពីក្រោយផលិតផលដែលឪពុកម្តាយជ្រើសរើសសម្រាប់កូនតូចៗរបស់ពួកគេ។