អ្វីដែលឪពុកម្តាយគួរដឹងអំពីសុវត្ថិភាពនៃរូបមន្តទឹកដោះពពែ៖ ការពិនិត្យឱ្យកាន់តែច្បាស់អំពី Kabrita

Kabrita quality you can trust

ការជ្រើសរើសរូបមន្តត្រឹមត្រូវសម្រាប់កូនរបស់អ្នក គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយដែលអ្នកនឹងធ្វើក្នុងនាមជាឪពុកម្តាយ។ ជាធម្មតា សំណួរជុំវិញសុវត្ថិភាព ការធ្វើតេស្ត និងគ្រឿងផ្សំ គឺជារឿងសំខាន់បំផុត ជាពិសេសជាមួយនឹងជម្រើសជាច្រើននៅលើទីផ្សារ។

ជាមួយ Kabrita យើងជឿជាក់ថា ឪពុកម្តាយគ្រប់រូបសមនឹងទទួលបានភាពច្បាស់លាស់ និងទំនុកចិត្តពេញលេញ នៅពេលនិយាយអំពីអាហារូបត្ថម្ភរបស់កូនរបស់ពួកគេ។ នោះហើយជាមូលហេតុដែលយើងតែងតែប្តេជ្ញាចិត្តចំពោះតម្លាភាព គុណភាព និងស្តង់ដារសុវត្ថិភាពខ្ពស់បំផុត។

នៅក្នុងអត្ថបទនេះ យើងនឹងណែនាំអ្នកអំពីរបៀបដែល Kabrita ធានាសុវត្ថិភាពគ្រប់ជំហានចាប់ពីកសិដ្ឋានរហូតដល់រូបមន្តទឹកដោះពពែម្សៅ ដើម្បីឱ្យអ្នកអាចមានអារម្មណ៍ជឿជាក់លើរាល់ព័ត៌មាន។

ការយល់ដឹងអំពីសុវត្ថិភាពរូបមន្ត និងមូលហេតុដែលវាសំខាន់

ម្សៅទឹកដោះគោសម្រាប់ទារក គឺជាប្រភេទអាហារមួយក្នុងចំណោមប្រភេទអាហារដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក។ ទារកមានប្រព័ន្ធអាហារដែលងាយប្រតិកម្ម ហើយសូម្បីតែគ្រឿងផ្សំតិចតួចក៏ត្រូវការគ្រប់គ្រងដោយប្រុងប្រយ័ត្នផងដែរ។

សុវត្ថិភាពនៅក្នុងទឹកដោះពពែម្សៅ មិនត្រឹមតែជាអ្វីដែលមាននៅក្នុងផលិតផលនោះទេ ប៉ុន្តែក៏ជាអ្វីដែលនៅក្រៅផលិតផលផងដែរ នោះរួមមាន៖

  • គ្មានកម្រិតលោហធាតុធ្ងន់ដែលបង្កគ្រោះថ្នាក់
  • គ្មានថ្នាំអង់ទីប៊ីយោទិក ឬអរម៉ូន
  • គ្មានសារធាតុបន្ថែមដែលមិនចាំបាច់
  • ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅគ្រប់ដំណាក់កាលនៃការផលិត

Kabrita យកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវទាំងនេះយ៉ាងម៉ត់ចត់ ហើយបានបង្កើតនូវរូបមន្តទឹកដោះពពែម្សៅដែលមានគុណភាពខ្ពស់ ជាទីទុកចិត្ត។

តើ Kabrita ធ្វើតេស្តអ្វីខ្លះ?

រូបមន្តទឹកដោះពពែម្សៅ Kabrita ត្រូវបានធ្វើតេស្តទៅលើ៖

  • លោហធាតុធ្ងន់ (ដូចជាសំណ អាសេនិច កាដមីញ៉ូម បារតជាដើម)
  • សុវត្ថិភាពអតិសុខុមជីវសាស្រ្ត (បាក់តេរី)
  • ភាពត្រឹមត្រូវនៃអាហារូបត្ថម្ភ (អោយត្រូវនឹងអ្វីដែលមាននៅលើស្លាកកំប៉ុង)
  • សំណល់ថ្នាំសម្លាប់សត្វល្អិត
  • ភាពបរិសុទ្ធ និងគុណភាពនៅរាល់ផលិតកម្មនីមួយៗ

ការធ្វើតេស្តទាំងអស់ត្រូវបានធ្វើឡើងទាំងផ្ទៃក្នុង និងតាមរយៈមន្ទីរពិសោធន៍ភាគីទីបីឯករាជ្យ ដោយប្រើវិធីសាស្រ្តទំនើប ហើយលទ្ធផលគឺ Kabrita សុទ្ធតែមានកម្រិតទាបជាងដែនកំណត់សុវត្ថិភាពសកលដែលកំណត់ដោយ EUSA, FDA។

សុវត្ថិភាព​ជា​ចំបង

បន្ថែមពីលើការបំពេញតាមស្តង់ដារអន្តរជាតិ រូបមន្តទឹកដោះពពែម្សៅរបស់ Kabrita ត្រូវបានអនុម័តដោយ៖

FDA & EFSA

យើងដឹងថាការអនុម័តក្នុងតំបន់មានសារៈសំខាន់ណាស់ ហើយយើងបានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីធានាថា Kabrita បានបំពេញតាមស្តង់ដារអន្តរជាតិ និងហូឡង់បានខ្ពស់បំផុត។

អ្វីដែលធ្វើឱ្យទឹកដោះពពែខុសប្លែកពីគេ (និងមូលហេតុដែលវាសំខាន់)

Kabrita ត្រូវបានផលិតឡើងដោយផ្អែកលើទឹកដោះពពែ ដែលមានអត្ថប្រយោជន៍ពីធម្មជាតិមួយចំនួនដែលឪពុកម្តាយចូលចិត្ត៖

  • ងាយស្រួលរំលាយជាងមុនដោយសារតែម៉ូលេគុលខ្លាញ់ និងប្រូតេអ៊ីនតូចៗ
  • មានផ្ទុកប្រូតេអ៊ីន A2 ពីធម្មជាតិដែលទន់ភ្លន់ ល្អសម្រាប់ពោះកុមារតូចៗ
  • ល្អសម្រាប់កុមារមួយចំនួនដែលងាយប្រតិកម្មនឹងទឹកដោះគោ
  • រសជាតិស្រាល ដោយមិនបន្ថែមជាតិស្ករ ឬរសជាតិសិប្បនិម្មិត

ទាំងអស់នេះហើយ​ ដែលធ្វើឲ្យទឹកដោះពពែម្សៅ Kabrita ផ្តល់នូវអាហារូបត្ថម្ភពេញលេញ និងត្រូវបានរចនាឡើងសម្រាប់ទារកដែលកំពុងលូតលាស់។

តម្លាភាពគឺជាការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើង

យើងមិនត្រឹមតែនិយាយអំពីសុវត្ថិភាពប៉ុណ្ណោះទេ យើងក៏អនុវត្តទៅតាមលក្ខណៈស្តង់ដារ ដែលដំណាក់កាលនៃការផលិត Kabrita ឆ្លងកាត់៖

  • ការត្រួតពិនិត្យគុណភាពជាង 90ដង
  • ការផ្ទៀងផ្ទាត់ពីមន្ទីរពិសោធន៍ឯករាជ្យ
  • ការផ្គត់ផ្គង់យ៉ាងតឹងរ៉ឹងពីកសិដ្ឋានគ្រួសារក្នុងប្រទេសហូឡង់
  • ការផលិតនៅក្នុងរោងចក្រប្រទេសហូឡង់

ពីព្រោះយើងជឿជាក់ថាឪពុកម្តាយគ្រប់រូប សុទ្ធតែចង់បានផលិតផលដែលមានសុវត្ថិភាពខ្ពស់សម្រាប់កូនរបស់ពួកគេ។

ទំនុកចិត្តគួរតែមានរាល់ពេលទទួលទាន

Kabrita មើលឃើញថាសុវត្ថិភាពមិនត្រឹមតែជាតម្រូវការ ប៉ុន្តែជាការសន្យា។ ចាប់ពីវិញ្ញាបនបត្រអន្តរជាតិ រហូតដល់ការអនុម័តក្នុងស្រុក អត្ថប្រយោជន៍ធម្មជាតិនៃទឹកដោះពពែ រហូតដល់ការធ្វើតេស្តមន្ទីរពិសោធន៍យ៉ាងម៉ត់ចត់ យើងនៅទីនេះដើម្បីធានាថា ជម្រើសរបស់អ្នកគឺជាជម្រើសដែលមានសុវត្ថិភាពពេលលេញ។

វិញ្ញាបនបត្រទទួលស្គាល់ពីគ្រឿងផ្សំនៅសហរដ្ឋអាមេរិក

Purity Award

Purity Award

បានធ្វើតេស្តរកលោហធាតុធ្ងន់ជាង ៤០០ មុខ សារធាតុផ្លាស្ទិច ជាតិពុលបរិស្ថាន និងសារធាតុចម្លងរោគផ្សេងៗទៀត

Certified Pesticide Free

Certified Pesticide Free

បានធ្វើតេស្តរកថ្នាំសម្លាប់សត្វល្អិតដែលប្រើជាទូទៅបំផុតជាង 300 មុខ រួមទាំងគ្លីហ្វូសេតផងដែរ

First 1,000 Day Promise

First 1,000 Day Promise

បានបញ្ជាក់ថាជាអាហារូបត្ថម្ភដ៏ល្អបំផុតសម្រាប់ទារក និងកុមារ

នៅមានចម្ងល់មែនទេ?

សូមទាក់ទងក្រុមការងាររបស់យើងតាមរយៈ Messenger ឬចូលទៅកាន់ទំព័រ សំនួរ-ចម្លើយ របស់យើង។