សូមរៀបចំលាយម្សៅទឹកដោះពពែមិនលើសពី ១ ម៉ោងមុនពេលបំបៅកូន។

សូមធានាថាលោកអ្នកអនុវត្តតាមវិធីអនាម័យល្អ៖លាងដៃរបស់អ្នកអោយបានស្អាតមុនពេលលាយនិងប្រើសំភារៈដែលស្អាតដោយលាងសម្អាតដប ក្បាលដបបំបៅ និងគម្របអោយបានស្អាត ចំហុយឬស្ងោរវារយះពេលពី ៥ ទៅ ១០ នាទី។

សូមចាក់ចូលដបនូវបរិមាណទឹកត្រឹមត្រូវដែលបានដាំឆ្អិន និងទុកអោយត្រជាក់នៅសុីតុណ្ហភាពប្រហែល ៤០°C និង មិនទុកលើស ៣០នាទី។

បន្ថែមចំនួនម្សៅ Kabrita Growing Up ដែលបានបង្ហាញក្នុងតារាងបំបៅជាមួយបរិមាណទឹកអោយបានត្រឹមត្រូវ។

បិទដបហើយក្រឡុករហូតដល់ម្សៅទឹកដោះពពែរលាយល្អ។ សូមត្រួតពិនិត្យសីតុណ្ហភាពទឹកដោះពពែមុនពេលបំបៅ។ការបញ្ចុកដោយប្រើពែងមានអនាម័យជាងការបំបៅដោយប្រើដបបំបៅព្រោះពែងងាយលាងជាងដបបំបៅ។
សុខភាពកូនរបស់អ្នកពឹងផ្អែកលើការអនុវត្តដោយប្រុងប្រយ័ត្ន តាមការណែនាំវិធីលាយរៀបចំ និងការរក្សាទុក។ សូមចាក់ចោលទឹកដោះពពែដែលទារកបៅសល់ និង លាងសំអាតដបបំបៅ ឬពែងអោយសា្អតល្អ។