មួយថ្ងៃនៃជីវិតរបស់កសិករ Kabrita
ជួបជាមួយ Nienke អាយុ22ឆ្នាំជាកសិករចិញ្ចឹមពពែយកទឹកដោះក្នុងប្រទេសហូល្លង់។ នាងជាយុវនារីគំរូម្នាក់ដែលបានរកឃើញចំណង់ចំណូលចិត្តរបស់នាងតាំងពីក្មេង។ នាងមានមោទនភាពចំពោះអ្វីដែលខ្លួនបានសាងឡើងក្នុងពេលដ៏ខ្លី ជាមួយក្តីស្រឡាញ់ចំពោះសត្វពពែ និងទទួលបានក្ដីស្រឡាញ់តបវិញពីសត្វពពែដែលនាងចិញ្ចឹម។ ថ្ងៃនេះយើងនឹងធ្វើបទបង្ហាញពីទម្លាប់ប្រចាំថ្ងៃរបស់ Nienke ព្រមទាំងការ ស្វែងយល់បន្ថែមអំពីសត្វពពែ ពីចំណីរបស់វា ព្រមទាំងអ្វីៗនៅក្នុងកសិដ្ឋានរបស់នាងផងដែរ។ នេះគឺជាដំណាលរឿងរបស់នាង៖
តាំងពីថ្ងៃដំបូងដែលខ្ញុំធ្វើការជាមួយសត្វពពែ ខ្ញុំដឹងថាវាគឺជាអ្វីដែលខ្ញុំចង់បាន។ ខ្ញុំបានចាប់ផ្តើមកសិដ្ឋានរបស់ខ្ញុំនៅពេលខ្ញុំមានអាយុ19 ឆ្នាំជាមួយនិងសត្វពពែពិសេសពីរក្បាលគឺ Oldie និង Oldie។ ឥលូវនេះពួកគេនៅជាមួយខ្ញុំនៅឡើយ ហើយខ្ញុំដឹងថាខ្ញុំមិនគួរមានសត្វចិញ្ចឹមសំណព្វចិត្តនោះទេប៉ុន្តែខ្ញុំបានធ្វើវាដោយសម្ងាត់។ ចាប់តាំងពីពេលនោះមក កសិដ្ឋានរបស់ខ្ញុំបានកើនចំនួនសត្វពពែរហូតដល់750ក្បាល និងចៀម200ក្បាល។ ការធ្វើជាកសិករចិញ្ចឹមពពែគឺមានការងារលំបាកច្រើនណាស់ ជាមួយនឹងការងារស្ទើរពេញមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្តាហ៍ — ប៉ុន្តែខ្ញុំពិតជារីករាយជាមួយនឹងការងារនេះខ្លាំងណាស់។
ទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ
ក្រុមការងារនិងខ្ញុំរឹតយកទឹកដោះពីសត្វពពែរបស់យើងពីរដងក្នុងមួយថ្ងៃ ម្តងនៅពេលព្រឹក (5:30ព្រឹក) និងម្តងទៀតនៅពេលល្ងាច (5:30 ល្ងាច)។ នៅពេលខ្ញុំមកដល់ព្រឹកព្រលឹម សត្វពពែខ្លះនៅដេកលក់នៅឡើយទេ ប៉ុន្តែពួកវាជាសត្វដែលមានទម្លាប់ល្អ ហើយភាគច្រើននៃពួកគេរំពឹងថាខ្ញុំនឹងមកនៅម៉ោង 5:30 ព្រឹក។
ទម្លាប់នៃការរឹតយកទឹកដោះនិមួយៗត្រូវចំណាយពេលប្រហែលពីរម៉ោងកន្លះ ហើយពពែនិមួយៗផលិតទឹកដោះបាន4លីត្រក្នុងមួយថ្ងៃ។ បន្ទាប់មកទឹកដោះពពែត្រូវបានប្រមូលចូលទៅក្នុងធុងដែលអាចផ្ទុកបានរហូតដល់ 12,000 លីត្រហើយរៀងរាល់បីថ្ងៃម្តងត្រូវបានផ្ទេរទៅកាន់រោងចក្រ។
របបអាហាររបស់ពពែ
ពពែភាគច្រើនស៊ីស្មៅដែលប្រមូលផលពីវាលស្មៅជុំវិញកសិដ្ឋាន ហើយពួកវាមានសេរីភាពក្នុងការស៊ីច្រើនតាមដែលពួកគេចង់បាន ពពែគឺជាសត្វដែលស៊ីរើស ដូច្នេះវាសំខាន់ណាស់ដែលអាហាររបស់វាត្រូវមានរសជាតិឆ្ងាញ់ផងដែរ។ ខ្ញុំក៏ធ្វើការជាមួយអ្នកឯកទេសចំណីអាហារផងដែរ ដើម្បីផ្តល់វីតាមីន និងសារធាតុរ៉ែបន្ថែមដល់ពពែរបស់ខ្ញុំ ដើម្បីធានាបាននូវរបបអាហារដ៏ល្អប្រសើរ។ តាមធម្មជាតិ ទឹកតែងតែមាន និងគ្មានដែនកំណត់។
អំពីកសិដ្ឋានរបស់ខ្ញុំ
សុខមាលភាពសត្វមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំជឿថាក្នុងកសិដ្ឋានត្រូវតែមានពន្លឺ និងមានទីធ្លាច្រើនសម្រាប់ពពែរបស់ខ្ញុំដើរលេងដោយសេរី។ ពពែដើរលើគ្រែចំបើង ដែលស្រទាប់ថ្មីត្រូវបានបន្ថែមជារៀងរាល់ព្រឹក ដើម្បីរក្សាវាឱ្យនៅស្រស់និងកក់ក្ដៅ។
ពពែចំនួន200របស់ខ្ញុំត្រូវបានបែងចែកជាច្រើនក្រុម ហើយវាជាសត្វដែលចូលចិត្តមានគ្នីគ្នា ឡេះឡោះ និងចង់ដឹងចង់ឃើញ។ ពួកគេឧស្សាហ៍ឈ្លោះគ្នាលេងជាមួយធុងសំរាមដែលខ្ញុំរៀបចំសម្រាប់ពួកគេជាកន្លែងលេង ឬឈរនៅក្រោមច្រាស់ណាមួយក្នុងចំណោមច្រាស់ជាច្រើនដើម្បីសំអាតខ្លួនឯង។ ពួកគេស្រឡាញ់វា! ពួកគេតែងតែមករកខ្ញុំពេលខ្ញុំនៅកសិដ្ឋាន វាពិតជាធ្វើឲ្យខ្ញុំរំភើបពេលដែលវាញីខោអាវរបស់ខ្ញុំ។ ខ្ញុំទទួលបានការស្រលាញ់ពីពួកគេច្រើនណាស់។
មនុស្សជាច្រើនបានប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សដែលមានមហិច្ឆតាតាំងពីក្មេង ប៉ុន្តែខ្ញុំមានមោទនភាពខ្លាំងណាស់ពេលដែលខ្ញុំធ្វើការនៅទីនេះ។ ពពែរបស់ខ្ញុំ និងខ្ញុំរស់នៅជាមួយគ្នាបានល្អណាស់ – យើងទាំងអស់គ្នាមានៈខ្លាំងណាស់។ ខ្ញុំមិនដែលធុញទ្រាន់នឹងការងារជាមួយពពែទេ ហើយវាគួរឱ្យស្រលាញ់ណាស់។
Kabrita មានអំណរគុណក្នុងការធ្វើការជាមួយកសិករដែលខិតខំប្រឹងប្រែងដូចជា Nienke ហើយយើងមានមោទនភាពក្នុងការចែករំលែករឿងរ៉ាវរបស់នាងជាមួយអ្នក។