ក្នុងករណីអាឡែហ្ស៊ីទឹកដោះគោ តើទឹកដោះពពែអាចប្រើជំនួសបានឬទេ?
ទេ! ប្រសិនបើនរណាម្នាក់មានអាឡែហ្ស៊ីជាមួយទឹកដោះគោ វាទំនងជានឹងមានប្រតិកម្មទៅនឹងទឹកដោះពពែផងដែរ។ អាឡែហ្ស៊ីទឹកដោះគោត្រូវបានប្រតិកម្មដោយប្រយោលពីប្រូតេអ៊ីននៃទឹកដោះគោ។ ទោះបីជាប្រូតេអ៊ីនពីទឹកដោះពពែមានភាពខុសប្លែកគ្នា និងមានផ្ទុកសារធាតុអាឡែហ្ស៊ីតិចក៏ដោយ ក៏វានៅតែទំនងជាមានប្រតិកម្មកើតឡើងដែរ។ ដូច្នេះយើងសូមណែនាំយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើទឹកដោះពពែជាជម្រើសមួយក្នុងករណីមានអាឡែហ្ស៊ីទឹកដោះគោ។
ជាសំណាងល្អ អាឡែរហ្សីទឹកដោះគោត្រូវបានបញ្ជាក់ដោយវេជ្ជសាស្ត្រគឺកម្រណាស់ (មានតែ1 ទៅ3% នៃកុមារអាយុក្រោម 6ឆ្នាំប៉ុណ្ណោះដែលមានជំងឺនេះ) ខណៈពេលដែលមានកុមារមួយជំនួនធំជួបប្រទះភាពមិនស្រួលបន្ទាប់ពីទទួលទានផលិតផលទឹកដោះគោ។ អ្នកប្រើប្រាស់ទាំងនោះអាចទទួលរងផលប៉ះពាល់ពីទឹកដោះគោដែលសមាសធាតុនៅក្នុងទឹកដោះគោ – ខ្លាញ់ ប្រូតេអ៊ីន ឬសមាសធាតុផ្សំ – ត្រូវបានរំលាយមិនបានល្អ។ អ្នកប្រើប្រាស់ទាំងនេះទំនងជាទទួលបានអត្ថប្រយោជន៍ពីការប្តូរទៅអាហាររូបត្ថម្ភផ្អែកលើទឹកដោះពពែ។