Kabrita Cambodia Best Cow Milk Alternative For Toddlers

ជម្រើសជំនួសទឹកដោះគោល្អបំផុតសម្រាប់កុមារ

Alternative Cow Milk

សម្រាប់គ្រួសារដែលចង់ជៀសវាងទឹកដោះគោ ការស្វែងរកទឹកដោះផ្សេងដែលល្អបំផុតសម្រាប់កុមារដែលសមស្របតាមអាហារូបត្ថម្ភអាចជារឿងពិបាក។ ដើម្បីស្វែងយល់អំពីសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងទឹកដោះគោ ថាតើហេតុអ្វីបានជាកុមារមិនទទួលទានទឹកដោះគោ និងអ្វីដែលត្រូវពិចារណានៅពេលស្វែងរកទឹកដោះផ្សេងមកជំនួសល្អបំផុតសម្រាប់កូនរបស់អ្នក។

តើខ្ញុំគួរផ្តល់ទឹកដោះគោដល់កូនខ្ញុំទេ?

បណ្ឌិត្យសភាកុមារអាមេរិកណែនាំឱ្យបញ្ចូលទឹកដោះគោទាំងមូលទៅក្នុងរបបអាហាររបស់កុមារនៅអាយុ១ឆ្នាំ។ ដោយសារទឹកដោះគោមិនស័ក្តិសមសម្រាប់ទារក (វាមានជាតិដែកទាបគួរឱ្យកត់សម្គាល់) វាជាការល្អបំផុតក្នុងការចិញ្ចឹមជាមួយនឹងទឹកដោះម្តាយ ឬទឹកដោះគោទារកមុនអាយុ១២ខែ។ ទោះជាយ៉ាងណាក៏ដោយ ទឹកដោះគោអាចជាការបំពេញបន្ថែមដ៏ល្អចំពោះរបបអាហារដែលមានសុខភាពល្អរបស់កុមារទើបចេះដើរ។ ទឹកដោះគោផ្តល់សារធាតុចិញ្ចឹមដ៏មានតម្លៃ រួមទាំងប្រូតេអ៊ីន ខ្លាញ់ វីតាមីន B វីតាមីន A វីតាមីន D និងស័ង្កសី។ ដោយសារខ្លាញ់មានសារៈសំខាន់សម្រាប់ទារកទើបចេះដើរ វាត្រូវបានណែនាំអោយប្រើទឹកដោះគោដែលមានជាតិខ្លាញ់ពេញលេញ។

តើ​ទឹកដោះ​គោ​សាកសមសម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ?

ខណៈពេលដែលទឹកដោះគោអាចផ្តល់សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ទារកទើបចេះដើរតែវាប្រហែលជាមិនសាកសមសម្រាប់មនុស្សគ្រប់គ្នានោះទេ។ កុមារខ្លះអាចមានរោគសញ្ញាទាក់ទងនឹងការទទួលទានទឹកដោះរបស់គោ ដូចជាបញ្ហាឈឺពោះ ជម្ងឺសើរស្បែក ឬហៀរសំបោរជារើយៗ។ គ្រួសារផ្សេងទៀតជៀសវាងទឹកដោះគោតាមហេតុផលផ្ទាល់ខ្លួន។ សម្រាប់កូនដែលទើបចេះដើរមិនទទួលទានទឹកដោះគោ វាជារឿងសំខាន់សម្រាប់ឪពុកម្តាយក្នុងការស្វែងរកជម្រើសទឹកដោះដែលសមស្របតាមអាហារូបត្ថម្ភដើម្បីគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ពួកគេ។

អាហារូបត្ថម្ភសំខាន់សម្រាប់កុមារទើបចេះដើរ

រាងកាយតូចៗរបស់កុមារទើបចេះដើរកំពុងលូតលាស់យ៉ាងឆាប់រហ័ស។ ដូច្នេះ វាជារឿងសំខាន់ដែលពួកគេបានទទួលទានអាហារទាំងមូលដែលអាចផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់ការអភិវឌ្ឍន៍នេះ។ ខណៈពេលដែលសារធាតុចិញ្ចឹមទាំងអស់ដើរតួនាទីសំខាន់ចំពោះសុខភាព កុមារអាចនឹងមិនបានទទួលទានជាតិដែក អាស៊ីតខ្លាញ់អូមេហ្គា3 វីតាមីនD និងប្រូតេអ៊ីនគ្រប់គ្រាន់ប្រចាំថ្ងៃ។

ការប្រៀបធៀបជម្រើសសម្រាប់ជំនួសទឹកដោះគោ

ទឹកដោះដែលបានពីរុក្ខជាតិដូចជាសណ្តែកសៀង ដូង ឬគ្រាប់ធញ្ញជាតិ។ ទឹកដោះប្រភេទនេះអាចជាជម្រើសដ៏ឆ្ងាញ់សម្រាប់កុមារមួយចំនួន ប៉ុន្តែជារឿយៗខ្វះសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ក្មេងទើបចេះដើររួមមានប្រូតេអ៊ីន ជាតិដែក និងអាស៊ីតខ្លាញ់អូមេហ្គា-3។

ទឹកដោះពពែមានប្រូតេអ៊ីនធម្មជាតិងាយរំលាយដែលតូចជាងនៅក្នុងពោះវៀនបើធៀបនឹងទឹកដោះគោ។ ហើយវាត្រូវបានរំលាយលឿនជាងប្រូតេអ៊ីនទឹកដោះគោ។ ទឹកដោះពពែអាចជាជម្រើសទឹកដោះដ៏ឈ្ងុយឆ្ងាញ់សម្រាប់កុមារ និងមនុស្សធំ។ ទោះជាយ៉ាងណាក៏ដោយ វាក៏ខ្វះសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនសម្រាប់ក្មេងទើបចេះដើរផងដែរ ដូចជាអាស៊ីតហ្វូលិក ជាតិដែក និងអាស៊ីតខ្លាញ់អូមេហ្គា-3។

រូបមន្តទឹកដោះពពែម្សៅ Kabrita មានប្រូតេអ៊ីនទឹកដោះពពែងាយស្រួលរំលាយតាមបែបធម្មជាតិ ហើយត្រូវបានរចនាឡើងសម្រាប់ក្មេងទើបចេះដើរដែលមានអាយុពី 12-24ខែ។ វាត្រូវបានបន្ថែមដោយវីតាមីន និងសារធាតុរ៉ែចំនួន 22 រួមទាំងអាស៊ីតហ្វូលិក ជាតិដែក និងអាស៊ីតខ្លាញ់អូមេហ្គា-3។ វាមានរសជាតិផ្អែម ស្រាល និងឆ្ងាញ់បែបធម្មជាតិ។ សម្រាប់កុមារទើបចេះដើរដែលចៀសវាងទឹកដោះគោ Kabrita Goat Milk Formula អាចជាជម្រើសដ៏ឆ្ងាញ់ និងមានជីវជាតិ។