Kabrita Cambodia Goat's Milk and Cow's Milk - What Are the Differences?

ទឹកដោះពពែ និង ទឹកដោះគោ – តើមានភាពខុសគ្នាអ្វីខ្លះ?

នៅពេលដែលយើងនិយាយពីទឹកដោះសត្វ យើងតែងតែគិតដល់ទឹកដោះគោ។ ទោះជាយ៉ាងនេះក៏ដោយ ទឹកដោះសត្វមួយប្រភេទទៀតកំពុងទទួលការពេញនិយមនៅជុំវិញពិភពលោក នោះគឺទឹកដោះពពែ ដោយសារតែអត្ថប្រយោជន៍ពីធម្មជាតិរបស់វា។ ដួច្នេះ តើទឹកដោះពពែ និង ទឹកដោះគោមានភាពខុសគ្នាអ្វីខ្លះ? តោះ យើងចូលស្វែងយល់ឥឡូវនេះ៖

១. ប្រូតេអ៊ីន៖

បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលតែងកើតលើក្មេងក្រោមអាយុ៣ឆ្នាំ គឺទាក់ទង់ទៅនឹងទឹកដោះគោ ដោសារតែទឹកដោះគោមានប្រូតេអ៊ីនមួយប្រភេទហៅថា Alpha s1 Casein។ នៅក្នុងទឹកដោះពពែ កម្រិត Alpha s1 Casein មានប្រហែល ៨៩% តិចជាងទឹកដោះគោ។ នេះជាមូលហេតុចំបងមួយដែលធ្វើអោយកុមារមានអាការៈដូចជា៖ ទល់លាមក​ ហើមពោះ​ ពិបាករំលាយអាហារ ក្អែ និងរោគសញ្ញាសើរស្បែកជាដើម អាចបាត់អាការៈទាំងនេះបាន ដោយគ្រាន់តែប្តូរមកទទួលទានទឹកដោះពពែជំនួសវិញ។ នៅក្នុងនោះដែរ ទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ ដែលពេលចូលដល់ពោះវៀន វាងាយស្រួលរំលាយ និងរហ័ស។
Goat vs Cow

២. ប្រូតេអ៊ីនប្រភេទ A1 និង A2៖

ទឹកដោះគោធម្មតាមានទាំងប្រូតេអ៊ីនប្រភេទ A1 និង A2លាយគ្នា ប៉ុន្តែទឹកដោះពពែមានតែប្រភេទប្រូតេអ៊ីនA2តែមួយគត់។ ការសិក្សាបង្ហាញថា បញ្ហាការរំលាយអាហារមួយចំនួនកើតឡើងដោយសារប្រូតេអ៊ីនប្រភេទ A1។​ នេះជាមូលហេតុមួយក្នុងចំនោមហេតុផលជាច្រើនដែលធ្វើអោយទឹកដោះពពែA2ងាយស្រួលរំលាយពីធម្មជាតិ ហើយ ទន់ពេលចូលក្នុងពោះវៀន។

Protein A1 & A2

៣. ជាតិខ្លាញ់៖

ជាតិខ្លាញ់នៅក្នុងទឹកដោះពពែជាធម្មជាតិងាយស្រួលរំលាយ។ ម៉ូលេគុលជាតិខ្លាញ់នៅក្នុងទឹកដោះពពែតូចជាងច្រើនប្រៀបនឹង ម៉ូលេគុលជាតិខ្លាញ់នៅក្នុងទឹកដោះគោ ហើយទឹកដោះពពែក៏មានអាស៊ីតខ្លាញ់ចង្វាក់ខ្លីនិងមធ្យមដែលមានគុណប្រយោជន៍ច្រើនជាងទឹកដោះគោ។

៤. HMOs: ជាតិប៊្រីបាយអូទិច រឺ អូលីកូសេឆារីត រឺ HMOs

មានអត្ថប្រយោជន៍ដល់ប្រពន្ធ័រំលាយអាហារ និង អង់ទីគ័រ។ ទឹកដោះពពែ​មាន HMOs ច្រើនជាងទឹកដោះគោរហូតដល់ទៅ៦ដង។

Prebiotic or Oligossacharides or HMOs

៥. នុយក្លេអូទីត៖

ទឹកដោះពពែមានកំរិតជាតិនុយក្លេអូទីតច្រើនជាងទឹកដោះគោដល់ទៅ ៥ដង។

នុយក្លេអូទីតអាចជួយបង្កើនភាពស៊ាំដល់កុមារ។

Nucleotide

៦. អាហាររូបត្ថម្ភ៖​​

ទឹកដោះពពែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។​ ទឹកដោះពពែមានជាតិរ៉ែខ្ពស់ជាងទឹកដោះគោ។

ដោយសារតែ ទឹកដោះពពែជាធម្មជាតិងាយស្រួលរំលាយ និងមានសារធាតុចិញ្ចឹមខ្ពស់ជាង ម្ដាយជាច្រើននិយាយថារូបមន្តទឹកដោះពពែបានជួយដោះស្រាយរោគសញ្ញាបណ្តាលមកពីទឹកដោះគោដូចជា ទល់លាមក ហើមពោះរឺពិបាករំលាយអាហារ ក្អែ និង អាការៈសើរស្បែកជាដើម។ អ្នកអាចស្វែងយល់ពីបទពិសោធន៏អ្នកម្ដាយនៅទីនេះ៖ Kabrita’s moms stories.

ក្នុងចំណោមរូបមន្តទឹកដោះពពែទាំងអស់ ទឹកដោះពពែ Kabrita គឺជារូបមន្តដែលពេញនិយមជាងគេបំផុត។ Kabrita ជាផលិតផលប្រទេសហូឡង់១០០%​ ដោយក្រុមហ៊ុន Ausnutria ដែលជាក្រុមហ៊ុនជំនាញផលិតអាហាររូបត្ថម្ភទារកជាង៨០ឆ្នាំ។ ទឹកដោះពពែម្សៅKabrita បានរួមបញ្ចូលទឹកដោះពពែដែលងាយស្រួលរំលាយ ជាមួយសារធាតុចញ្ចឹមសំខាន់ៗនិងមានតំលៃដូចជា DHA, Omega 3 fatty acids, dietary fibers (GOS) និង OPO (Beta-Palmitate)។ មូលហតុទាំងនេះហើយដែលធ្វើអោយរូបមន្តទឹកដោះពពែKabrita ជាជម្រើសដ៏ល្អសំរាប់ក្មេងតូច។