Kabrita Cambodia

ក្លាយជាឪពុកជាលើកដំបូង៖ ដំណើរផ្សងព្រេងថ្មីពោរពេញដោយការផ្លាស់ប្តូរ

Becoming a father for the first time_A new adventure full of change

អបអរសាទរ! ដែលអ្នកជិតក្លាយជាឪពុកជាលើកដំបូង ដែលមានន័យថាការផ្លាស់ប្តូរជាច្រើនកំពុងមករកអ្នក។ ភាពជាឪពុកគឺជាបទពិសោធន៍ដ៏ពិសេសបំផុតមួយនៅក្នុងជីវិតរបស់អ្នក។ ដំណើរផ្សងព្រេងថ្មីពោរពេញដោយការផ្លាស់ប្តូរ ការប្រឈម និងទំនួលខុសត្រូវ។ អត្ថបទនេះនឹងប្រាប់នូវអ្វីដែលអ្នកត្រូវដឹងនៅពេលក្លាយជាងឪពុកម្នាក់។

ភាពជាឪពុក៖ នេះគឺជាការផ្លាស់ប្តូរទាំងអស់នៅក្នុងជីវិតរបស់អ្នក

ជាមួយនឹងភាពជាឪពុកនាពេលខាងមុខ នឹងមានការផ្លាស់ប្តូរជាច្រើននៅក្នុងជីវិតរបស់អ្នក។ ចាប់ពីការគេងរបស់អ្នក រហូតដល់ទំនាក់ទំនងជាមួយដៃគូរបស់អ្នក មនុស្សតូចម្នាក់នោះនឹងប្រែក្លាយអ្វីៗទាំងអស់មិនយូរមិនឆាប់។ ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺ អ្នកនឹងទទួលបានបទពិសោធន៍ដោយក្តីស្រឡាញ់ទាំងអស់។

ដំណេកនាពេលរាត្រី

អ្នកនឹងទទួលបាននូវបទពិសោធន៍នៃការផ្លាស់ប្តូ ដំណេករបស់អ្នកអាចនឹងមិនប្រសើរឡើយក្រោយពេលសម្រាលកូនរួច ព្រោះកូនរបស់អ្នកត្រូវបៅ និងផ្លាស់ប្តូររៀងរាល់ពីរបីម៉ោងម្តង។ ជាពិសេសនៅដើមដំបូង ការគេងមិនលក់ និងមិនបានគេងជាដើម។ យ៉ាងណាក៏ដោយចូរពិភាក្សាគ្នាទៅវិញទៅមក៖ ថាតើអ្នកណាយកកូនមកបំបៅដោះដូរកន្ទបជាដើម? ការបែងចែកការងារគ្នាអាចធ្វើឲ្យដំណេករបស់អ្នកប្រសើរឡើង។

នៅពេលអ្នកក្លាយជាឪពុកម្តាយ ទំនាក់ទំនងរបស់អ្នកទាំងពីរនឹងផ្លាស់ប្តូរ។ ក្រៅពីដៃគូស្នេហា អ្នកក៏ជាដៃគូធ្វើការផងដែរ នៅពេលដែលត្រូវមើលថែ និងចិញ្ចឹមកូនរបស់អ្នក។ ជាការពិតណាស់ តួនាទីថ្មីនេះគឺកើតឡើងតាំងពីដើមដំបូងមកម្ល៉េះ យ៉ាងណាមិញក្នុងនាមជាឪពុកម្តាយ អ្នកបានបង្កើតមូលដ្ឋាននៃគ្រួសាររបស់អ្នក។

ទំនាក់ទំនងជាមួយដៃគូ

នៅពេលអ្នកក្លាយជាឪពុកម្តាយ ទំនាក់ទំនងរបស់អ្នកទាំងពីរនឹងផ្លាស់ប្តូរ។ ក្រៅពីដៃគូស្នេហា អ្នកក៏ជាដៃគូធ្វើការផងដែរ នៅពេលដែលត្រូវមើលថែ និងចិញ្ចឹមកូនរបស់អ្នក។ ជាការពិតណាស់ តួនាទីថ្មីនេះគឺកើតឡើងតាំងពីដើមដំបូងមកម្ល៉េះ យ៉ាងណាមិញក្នុងនាមជាឪពុកម្តាយ អ្នកបានបង្កើតមូលដ្ឋាននៃគ្រួសាររបស់អ្នក។

តុល្យភាពជីវិតនិងការងារ

បន្ទាប់ពីកំណើតនៃកូនដំបូងរបស់អ្នក ការរស់នៅប្រចាំថ្ងៃរបស់អ្នកនឹងខុសគ្នា។ ជាការពិតណាស់ដោយសារតែត្រូវថែទាំកូនរបស់អ្នក ប៉ុន្តែក៏ដោយសារតែអ្នកប្រហែលជាត្រូវធ្វើការបន្ថែមម៉ោង។ ជាពិសេសនៅក្នុងរយៈពេលដំបូងនោះ វាអាចជាបញ្ហាប្រឈមក្នុងការធ្វើការជាច្រើនមុខក្នុងពេលតែមួយ។ ដូច្នេះត្រូវគិតគូរពីបំណងប្រាថ្នា និងដែនកំណត់របស់គ្នាទៅវិញទៅមក ដើម្បីស្វែងរកតុល្យភាពរវាងការងារ និងជីវិតឯកជនជាមួយគ្នា។

ធានាឱ្យមានទំនាក់ទំនងល្អរវាងឪពុកម្តាយនិងកូន

ក្នុងនាមជាឪពុកថ្មីថ្មោង វាជារឿងសំខាន់ក្នុងការកសាងចំណងមិត្តភាពដ៏រឹងមាំជាមួយកូនរបស់អ្នកតាំងពីដំបូង។ វាចាប់ផ្តើមឡើងតាំងពីកូននៅក្នុងពោះ; ការចូលរួមខ្ពស់ក្នុងអំឡុងពេលនេះ បង្កើតមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ទំនាក់ទំនងមាតាបិតា និងកូនដ៏ជិតស្និទ្ធនាពេលអនាគត។

ទោះជាយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ស្វែងរកអ្វីនៅខាងក្រៅដើម្បីបង្កើតទំនាក់ទំនងរឹងមាំជាមួយកូនរបស់អ្នកនោះទេ។ អ្នកមានរបស់សំខាន់បំផុតនៅផ្ទះរួចហើយ សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌសម្រាប់កូនរបស់អ្នក។ ដោយការបង្កើតភាពស្និតស្នាលជាមួយកូនរបស់អ្នក ចំណងដ៏ល្អនោះកើតឡើងដោយធម្មជាតិ

ដូច្នេះសូមចំណាយពេលរីករាយជាមួយកូនរបស់អ្នក។ និយាយ ឱប លួងលោម និងលេងជាមួយកូន។ ជួយផ្តល់អាហារ ងូតទឹក និងប្តូរកន្ទបជាដើម។ ដើរកំសាន្តខាងក្រៅផ្ទះជាមួយគ្នា តាមរយៈការនៅជាមួយកូនច្រើន អ្នកបានបង្កើតបរិយាកាសប្រកបដោយក្តីស្រឡាញ់ និងសុវត្ថិភាពដែលទំនាក់ទំនងរបស់អ្នកនឹងរីកចម្រើន។

តើអាយុប៉ុន្មានជាមធ្យមដើម្បីក្លាយជាឪពុកគេ?

អាយុជាមធ្យមដែលបុរសក្លាយជាឪពុកជាលើកដំបូងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កត្តាវប្បធម៌ ភូមិសាស្ត្រ និងជម្រើសផ្ទាល់ខ្លួនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរនេះ។

អាយុជាមធ្យមនៅប្រទេសហូឡង់

បុរសជនជាតិហូឡង់ឥឡូវនេះមានអាយុជាមធ្យម 32.8 ឆ្នាំនៅពេលដែលពួកគេក្លាយជាឪពុកជាលើកដំបូង។ ពួកគេមិនយកកូនរហូតដល់អាយុ 20ឆ្នាំ ឬ 30ឆ្នាំដោយសារតែពួកគេចង់ធ្វើអ្វីផ្សេងទៀតជាមុន ដូចជាការកសាងអាជីព ទិញផ្ទះ ឬការធ្វើដំណើរដ៏អស្ចារ្យជាដើម។

ពេលដ៏ល្អឥតខ្ចោះ

អាយុល្អឥតខ្ចោះដើម្បីក្លាយជាឪពុកគឺមិនមានទេ។ វាអាស្រ័យលើពេលវេលា កាលៈទេសៈ និងចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះពេលវេលាដ៏ល្អឥតខ្ចោះគឺខុសគ្នាសម្រាប់មនុស្សគ្រប់គ្នា។

ត្រៀមខ្លួនសម្រាប់ភាពជាឪពុក

ត្រៀមខ្លួនសម្រាប់ភាពជាឪពុកហើយឬនៅ? មិនមែនមនុស្សគ្រប់រូបសុទ្ធតែជួបប្រទះគ្រាបែបនេះទេ។ ជាធម្មតាអារម្មណ៍បែបនេះកើតឡើងអំឡុងពេលមានផ្ទៃពោះ។ អ្វីដែលសំខាន់បំផុតគឺការលះបង់ និងក្តីស្រឡាញ់របស់អ្នកដែលផ្តល់ឲ្យកូន និងគ្រួសារ។

ក្លាយជាឪពុកជាលើកដំបូង៖ ដំណើរផ្សងព្រេងក្នុងភាពជាឪពុក

ការក្លាយជាឪពុកជាលើកដំបូងគឺជាការផ្សងព្រេងដ៏រំភើប វានឹងផ្លាស់ប្តូរជីវិតរបស់អ្នកជារៀងរហូត។ អ្នកនឹងត្រូវប្រឈមមុខនឹងសំណួរដែលអ្នកមិនធ្លាប់ដឹង។ វាធ្វើឱ្យអ្នកមើលពិភពលោកខុសគ្នា … និងខ្លួនអ្នក។ វាគ្របសង្កត់អ្នកដោយក្តីស្រឡាញ់… និងដោយក្តីបារម្ភ។ វានឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល ធ្វើឱ្យអ្នកខកចិត្ត… និងនាំមកនូវភាពរីករាយដ៏ធំធេង